ព័ត៌មានជាតិ

ប្រេស៊ីលរកឃើញអ្នកស្លាប់ដោយសារកូវីដ-១៩ លើស៣,០០០នាក់ ២ថ្ងៃជាប់ៗគ្នា

 

(ប្រេស៊ីល)៖ ក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសថាអ្នកជំងឺ COVID-19 ចំនួន ៣,៤៣៨នាក់បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈស្ថានការណ៍នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះហាក់ដូចជាមិនមានភាពធូរស្រាលទាល់តែសោះ។

នេះគឺជាករណីអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 លើស ៣,០០០នាក់ ២ថ្ងៃជាប់ៗគ្នា និងជាលើកទី៣ ចាប់តាំងពីជំងឺឆ្លងមួយនេះត្រូវបាន រកឃើញដំបូងនៅប្រេស៊ីលកាលពីខែកុម្ភៈ ឆ្នាំ២០២០មក។

បើបូកបញ្ចូលតួលេខខាងលើ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទំាងប្រទេសកើនដល់ ៣១០,៥៥០នាក់ ក្នុងចំណោម អ្នកឆ្លងសរុប ១២,៤៩០,៣៦២នាក់៕

Xinhua៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១

មតិយោបល់