ព័ត៌មានជាតិ

First News៖ មុននេះបន្តិច មានករណីរថយន្តដែលពាក់ស្លាកលេខ 2AF-9766 បុករះម៉ូតូនិងកង់ បណ្តាលឲ្យខូចខាត

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News មុននេះបន្តិច មានករណីរថយន្តបុករះម៉ូតូនិងកង់ បណ្តាលឲ្យខូចខាត នៅក្បែរក្លោងបុរីសំបួរមាស រថយន្តបានបើកចូលក្នុងបុរីសំបួរមាស ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ហេតុការណ៍កើតឡើងនៅម៉ោង៤និង២៥នាទីល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២១៧ ។ ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់