ព័ត៌មានជាតិ

បង្ហាញមុខជនសង្ស័យប្រុសស្រី ១០នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូប

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា កាលពី​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ វេលា​ម៉ោងប្រហែល ៧ និង ១០ នាទីព្រឹក នៅចំណុចដីឡូត៍លេខ២ ផ្លូវលេខ៣៣៧ ក្រុម២២ ភូមិ៦ សង្កាត់ បឹងកក់១ ខណ្ឌទួល​គោក រាជធានីភ្នំពេញ ការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិតស្រាល​រាជធានី បានចុះបង្រ្កាប ករណីលួច (ឆក់កាបូបយួរដៃពណ៌សូកូឡា ដែលក្នុងនោះមានចិញ្ជៀនផ្លាកទីនដាំពេជ្រ ចំនួនមួយ តម្លៃ៩៥០ដុល្លារអាមេរិក លុយដុល្លារចំនួន១៦០ដុល្លារអាមេរិក ប្រាក់រៀលចំនួន២០០.០០០រៀល ទូរសព្ទដៃម៉ាកណូគា មានស៊ីមកាតលេខ ០៩៣៥០០៩៣៦ ចំនួនមួយ និងឯកសារមួយចំនួន) ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ (ប្រុស៦នាក់ ស្រី៤នាក់)
១-ឈ្មោះ ចិត្រ ចន្ទសីហា ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស
២-ឈ្មោះ សែម ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស
៣-ឈ្មោះ ឡុង គឹមឡេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស
៤-ឈ្មោះ សូរ រ៉ូហ្សា ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
៥-ឈ្មោះ ផាន សាំង ភេទប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
៦-ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ
៧-ឈ្មោះ អ៊ី ប៊ុនធី ភេទប្រុស អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
៨-ឈ្មោះ អ៊ុក រត្ន័ធា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិនពិតប្រាកដ
៩-ឈ្មោះ លី ចាន់សុម៉ាវត្តី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ
១០-ឈ្មោះ ហេង គឹមអី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន
-ទូរសព្ទដៃម៉ាកណូគាចំនួនមួយ (របស់ជនរងគ្រោះ)
-ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌សលាយខ្មៅ គ្មានស្លាកលេខ (មធ្យោបាយជិះធ្វើសកម្មភាពឆក់)
-ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយក្រហម ពាក់​ស្លាក​លេខភ្នំពេញ ១DJ-០៥៣៦ (មធ្យោបាយជិះធ្វើសកម្មភាពឆក់)
-ម៉ូតូម៉ាកហុងដាសេ១២៥​ ពណ៌ខ្មៅ សេរី​ឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ ១FD-០៣៤០ (មធ្យោបាយជិះធ្វើសកម្នភាពឆក់)
-ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១FI-០៦៦១
-មួកសុវត្ថិភាពម៉ាកបូបូចំនួនមួយ (មួកពាក់ពេលធ្វើសកម្មភាព)

ជនរងគ្រោះឈ្មោះ នង ស៊ីរ៉េ បានជិះម៉ូតូមួយ​គ្រឿងម៉ាក​ហុងដា ZommerX ពណ៌លាយទឹកក្រូច ពាក់​ស្លាក​លេខភ្នំពេញ ១GG-៥៥៥១ ដោយដាក់កាបូប យួរដៃ​ពណ៌សូកូឡានៅលើ កម៉ូតូ ចេញពីផ្ទះក្នុងគោលបំណងទៅធ្វើការនៅអធិកាដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅពេលជនរងគ្រោះធ្វើដំណើរមកដល់ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ ភេទប្រុស ជិះ​ម៉ូតូមួយ​គ្រឿងម៉ាកស៊ុយហ្សុយគីនិច ពណ៌ស មិនចាំស្លាកលេខ បានជិះមកទន្ទឹមនឹងម៉ូតូជនរងគ្រោះហើយអ្នកអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះបានសម្រេចរួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

ក្រោយមានសភាពការណ៍បទល្មើសកើតឡើងកម្លាំងជំនាញរបស់ការិយាល័យបានធ្វើការស្រាវជ្រាវដោយប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ កំណត់មុខសញ្ញាបាន ឈានទៅធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន ១០ ​នាក់នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង ១១ នាទីព្រឹក នៅចំណុចផ្ទះសំណាក់ សុខ នីតា អាគារលេខ ១៨ ផ្លូវលេខ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និងចាប់យកវត្ថុតាងបញ្ជូនមកកាន់ការិយាល័យ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

មតិយោបល់