ព័ត៌មានកីឡា

Morata កំពុងសម្លឹងរកក្លឹបថ្មី

បន្ទាប់ពីការលេចធ្លោយនូវព័ត៌មាន នៃការមិនសប្បាយចិត្តរបស់ James Rodriguez ចំពោះអនាគត់នៅក្លឹបយក្ស Real Madrid នៅពេលតំណាលគ្នានេះ កីឡាករខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Alvaro Morata បានព្រលយនូវចំណាប់អារម្មណ៍ ក្នុងការចាកចេញទៅរកទ្រនុំថ្មី។

ចាប់តាំងពីកាផ្លាស់មកកាន់ Real Madrid កាលពីដើមរដូវកាលនេះ Morata ហាក់មិនទាន់ទទួលបានជោគជ័យ ដូចកាលដែលរូបគេលេងនៅ Juventus ឡើយ។ Morata បានបង្ហាញទម្រង់លេងយ៉ាងល្អប្រសើរជាមួយ Real Madrid ដោយរូបគេតែងតែរកគ្រាប់បាល់ បានជាហូរហែ ព្រមទាំងអាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ផងដែរ។

ថ្វីត្បិតតែ Morata អាចរកគ្រាប់បាល់បានយ៉ាងច្រើន សម្រាប់ Real Madrid ក៍ដោយ តែ Morata ហាក់មិនទាន់ស្ថិតនៅក្នុងជម្រើស ១១នាក់ដំបូងរបស់អ្នកចាត់ការសញ្ជាតិបារាំង Zidane ឡើយ ព្រោះថា Benzema ជាជម្រើសដំបូង សម្រាប់អ្នកចាត់ការរូបនេះ។ តាមរយ: លទ្ធភាពបែបនេះ Morata នឹងមិនអាចក្លាយជាជម្រើស ១១នាក់ឡើយប្រសិនបើ Benzema មានវត្តមាននៅ Real Madrid ហើយរូបគេបានកំពុងនឹងស្វែងរកក្លឹបថ្មីហើយ ព្រោះថាកាលពីដើមរដូវកាលនេះ Chelsea បានបង្ហាញនូវការចាប់អារម្មណ៍មកលើ Morata ផងដែរ។

ហើយអ្វីដែលសំខាន់ ក្លឹបកាំភ្លើងធំ Arsenal ក៍បានទាក់ទងចង់បាន Morata ទៅចូលរួមជាមួយនឹងពួកគេនៅរដូវក្តៅ ខាងមុខនេះដែរ។ Morata មិនទាន់ច្បាស់ពីអនាគត់របស់គេឡើយ ដោយសារតែ មានលេចលើព័ត៌មានថា Benzema អាចនឹងចាកចេញពី Real Madrid ដោយហេតុនេះហើយ Morata អាចនឹងមានអនាគត់ល្អ នៅក្លឹបយក្សមួយនេះ។ ក៍ប៉ុន្តែ បើ Benzema មិនចាកចេញទេនោះ Morata អាចនឹងផ្លាស់ប្តូរទ្រនុំ ទៅកាន់ក្លឹបថ្មី ឬក៍ក្លឹបចាស់របស់គេវិញ Juventus ៕

មតិយោបល់