ព័ត៌មានជាតិ

រថយន្តអូឌី១គ្រឿង ស្លាកលេខភ្នំពេញ ២AE-6060 បើកប៉ះរថយន្តនីសាន់ចតចោល បញ្ចប់រឿងដោយសំណង ២០០ ដុល្លារ

ភ្នំពេញ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តម៉ាកនីសាន់ ចតចោល ក៏ត្រូវបានរថយន្តម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AE-6060 សង្ស័យម្ចាស់ស្រវឹង បានបើកមកប៉ះនឹងរថយន្តនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-4980 ដែលចតចោលបណ្ដាលឲ្យខូចខាត និងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ២ និង ៣០ នាទី រំលងអធ្រាតឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុ រថយន្តបង្កបានចេញប្រាក់សំណង់ចំនួន ២០០ ដុល្លារ ដើម្បីបញ្ចប់រឿង រួចក៏បើករថយន្តចេញទៅបាត់៕

មតិយោបល់