ក្រុមហ៊ុន Apple បានបង្ហាញពីអារម្មណ៍អន់ចិត្តយ៉ាងខ្លាំង ចំពោះការស៊ើបអង្កេតដោយសម្ងាត់របស់ទូរទស្សន៍ BBC ទៅលើរោងចក្រផ្គត់ផ្គង់ Apple នៅក្នុងប្រទេសចិន។
យោងតាមវីដេអូ ដែលថតបានដោយទូរទស្សន៍ BBC បានបង្ហាញថា កម្មករដែលបម្រើការងារនៅក្នុងរោងចក្រផ្គត់ផ្គង់ Apple នៅក្នុងប្រទេសចិន មានខ្លះមិនទាន់គ្រប់អាយុ និងខ្លះទៀតបានដេកនៅក្នុងម៉ោងធ្វើការ និងមានសកម្មភាពមិនប្រក្រតីចំនួនទៀត។
អនុប្រធានជាន់ខ្ពស់ Apple លោក Jeff Williams បានថ្លែងឲ្យដឹងថា ទង្វើរបស់ BBC បានធ្វើឲ្យ Apple អន់ចិត្ត និងជាសកម្មភាពមួយដែលមើលងាយដល់អភិបាលកិច្ចរបស់ក្រុមហ៊ុនផ្គត់ផ្គង់។ លោកបានបញ្ជាក់ទៀតថា បើទោះបីជាមានចំណុចមិនល្អមួយចំនួនដូចនៅក្នុងវីដេអូរបស់ BBC ក្ដី ប៉ុន្តែការផ្គត់ផ្គង់ និងការប្រតិបត្តិរបស់ក្រុមហ៊ុនផ្គត់ផ្គង់គឺគោរពទៅតាមលក្ខណ និងគ្រប់តាមតម្រូវការ៕
ព័ត៌មានជាតិ
មតិយោបល់