ព័ត៌មានជាតិ

ព្រោះស្រទ្បាញ់គ្នា យុវជនម្នាក់ នាំក្មេងស្រីអាយុក្រោម១៥ឆ្នាំ ទៅរួមភេទនៅផ្ទះសំណាក់ជាច្រើនដង

ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា យុវជនម្នាក់ បានមានទំនាក់ទំនងស្នេហា ជាមួយអនីតិជនម្នាក់ ក្រោមអាយុ ១៥ឆ្នាំ ឈានដល់ការរួមភេទ បានសម្រេចចំនួន ៧ លើក
នៅផ្ទះសំណាក់ដាលីន ស្ថិតនៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លឹម សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៩ ភូមិដើមម៉ាក់ក្លឿ សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ប្រភពពីសមត្ថកិច្ច បាននិយាយថា មុនដំបូងជនសង្ស័យ បានទាក់ទងស្រឡាញ់គ្នា ជាមួយជនរងគ្រោះ រួចក៏នាំគ្នាមកដេកនៅផ្ទះសំណាក់ខាងលើ ពេលនោះជនសង្ស័យ និងជនរងគ្រោះ បានរួមភេទជាមួយគ្នាបាន១ម្តង បន្ទាប់មកជនសង្ស័យ និងជនរងគ្រោះ ក៏បាននាំគ្នាទៅរួមភេទនៅផ្ទះសំណាក់ខាងលើ ចំនួន៦ដងទៀត។
លុះដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៧ វេលាម៉ោង ៤ រសៀល ជនសង្ស័យ បានចេញពីផ្ទះសំណាក់ ពេលនោះ ជនរងគ្រោះក៏បានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួល និងប្រាប់រឿងហេតុទាំងអស់ដល់គ្រួសារ ។ ក្រោយពីបានដឹងរឿង ក្រុមគ្រួសារជនរងគ្រោះ ក៏រួចនាំគ្នាដើរកជនសង្ស័យ ដោយប្រទះឃើញនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ ៕

មតិយោបល់