ព័ត៌មានជាតិ

Update៖ រថយន្តកៀររថយន្តបែកស្តុបម្ខាង

ភ្នំពេញៈ រថយន្តម៉ាកហុីយុនដាយបើកកៀរ ជាមួយរថយន្តម៉ាករេវហ្វ បណ្តាលឲ្យរថយន្តរេវហ្វ បែកស្តុបម្ខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវជាតិលេខ៤កែងផ្លូវទំនប់កប់ស្រូវ ក្នុងសង្លាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាកហុីយុនដាយពណ៌ទឹកប៊ិច លាយត្រួយចេក ពាក់ស្លាកលេខ ០៦៧២ភព៣ បើកបរក្នុងល្បឿនមធ្យម ទិសដៅពីជើងទៅត្បូងបំណង បត់ឆ្វេងឡើង ផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាករេវហ្វពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AD-6637 បើកបរតាមបណ្តោយផ្លូវក្នុងល្បឿនមធ្យម ទិសដៅពីកើតទៅលិចបំណងបត់ស្តាំ ដោយស្ថានភាពផ្លូវ ចង្អៀតផងនោះរថយន្តទាំពីរ ក៏បានកៀរគ្នាផ្នែកខាងក្រោយ បណ្តាលឲ្យរថយន្តម៉ាករេវហ្វបែកស្តុបខាងក្រោយ ផ្នែកខាងឆ្វេងតែម្តង។

ក្រោយពេលកើតហេតុម្ចាស់រថយន្តទាំងពីរ បានចរចារគ្នា ហើយយល់ព្រមទាំងសងខាង ដោយភាគីខាងរថយន្ត ហុីយុនដាយ ជាអ្នកចេញថ្លៃជួសជុលការខូចខាតទៅម្ចាស់រថយន្តម៉ាករេវហ្វ៕

មតិយោបល់