ព័ត៌មានជាតិ

ក្រុមស្ទាវ២ក្រុមវាយតប់គ្នាផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋស្មានថាជាករណីប្លន់

ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៩ ខែមេសា មានក្រុមស្ទាវ២ក្រុម បានវាយតប់គ្នា បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលបានកើតទ្បើង ស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជយ័ ផ្លូវមុន្នីរ៉េត ភូមិមានជយ័១ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ ដំបូងឡើយសមត្ថកិច្ចស្មានថា ជាករណីវាយប្លន់យកម៉ូតូ ទើបសមត្ថកិច្ចខំប្រឹងដុតដៃដុតជើង ដើម្បីនាំខ្លួនក្រុមក្មេងស្ទាវទាំង២ក្រុម រួមទាំងម៉ូតូ២គ្រឿង ដែលជាមធ្យោបាយរបស់ពួកគេ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ ក្រោយទើបដឹងរឿងច្បាស់ គឺផ្តើមចេញពីគំនុំវាយតបគ្នាកន្លងមក នៅម្តុំស្តុបផ្សាដើមគរ
ហើយទើបតែថ្ងៃនេះពួកគេបានជិះម៉ូតូជួបគ្នានៅក្រោមស្ពានអាកាសស្ទឹងមានជយ័ ដោយភាគីក្រុមស្ទាវ ដែលត្រូវគេវាយប្អូនរបស់ខ្លួន បានបញ្ចេញកំហឹងរំសាយគំនុំចាស់ ប៉ះគ្នាមួយប្រាវផ្អើលដល់សមត្ថប៉ុស្តិ៍ស្ទឹងមានជយ័។

ក្រោយពេលកើតហេតុលោក ឯម ភារី នាយប៉ុស្តិ៍ស្តីទីប៉ុស្តិនគរបាលស្ទឹងមានជយ័ បានធ្វើការអប់រំដល់ក្រុមស្ទាវទាំង២ក្រុម ហើយក៏បានឲ្យវិលត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ៕

មតិយោបល់