ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យមន្ត្រីនៃមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យមន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធបន្តរួមសហការគ្នាឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការ ពារធម្មជាតិ និងរបៀងអភិរក្សចម្រុះរបស់កម្ពុជា។
ក្នុងឱកាសចុះពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងតំបន់ការពារ ធម្មជាតិក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្នុងនោះរួមមានដែនជម្រកសត្វព្រៃគូលែន- ព្រហ្មទេព និងដែនជម្រកសត្វ ព្រៃសង្ឃរុក្ខវ័ន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការអភិរក្សធនធានធម្មជាតិបានគង់វង្សត្រូវផ្សារភ្ជាប់នឹងការ បង្កើតសេដ្ឋកិច្ច នៅមូលដ្ឋានតាមរយៈការលើកស្ទួយជីវ ភាពសហគមន៍ដោយការ ជំរុញលើការចិញ្ចឹមសត្វ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងកត្តារួមផ្សំផ្សេងៗ។ ការចុះពិនិត្យលើការងារគ្រប់ គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងបរិស្ថាន ថ្នាក់ ដឹកនាំនៃរដ្ឋបាលខេត្តឧត្តរ មានជ័យដឹកនាំដោយឯក ឧត្តមប៉ែន កុសល អភិបាល ខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាល ខេត្ត និងគណៈប្រតិភូក៏បានចូលរួមដាំដើមឈើជាអនុស្សាវរីយ៍នៅសួនឈើ ប្រណិតក្នុង ដែនជម្រកសត្វ ព្រៃសង្ឃរុក្ខវ័នផងដែរ។ សូមបញ្ជាក់ថា ខេត្តឧត្តរ មានជ័យមានតំបន់ការពារធម្មជាតិចំនួ០៣ មានផ្ទៃដីសរុប ១៩១.៤០៣ ហិកតា ក្នុងនោះរួមមាន៖ ដែនជម្រកសត្វ ព្រៃសង្ឃរុក្ខវ័នមានផ្ទៃដីទំហំ ៣០.២៥៤ ហិកតា តំបន់ការ ពារទេសភាពបន្ទាយឆ្មារមានផ្ទៃដីទំហំ ៣៨.៥០៦ ហិកតា និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ១២២.៦៤៣ ហិកតា ព្រមទាំងរបៀងអភិរក្សជីវចម្រុះឧត្តរមានផ្ទៃដីទំហំ ៣៧.៦៩៦ ហិកតា៕
មតិយោបល់