ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា កាលពីវេលាម៉ោង ២ និង ៣៥ នាទីរំលងអាធ្រាត្រ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលមានប្រដាប់ដោយដាវសាមូរៃដើមនិងច្រវ៉ាក់ដែកតាន់មួយខ្សែទុកក្រោមកែបម៉ូតូ ជិះម៉ូតូហ៊្វីនណូមួយគ្រឿងគ្នា២នាក់ពាក់ស្លាកលេខ ភ្នំពេញ 1BZ-4712 តាមបណ្តោយផ្លូវ២៧១ នៅមុខពេទ្យរុស្សុី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយជនទាំងពីរមានគម្រោងប្រព្រឹត្តអំពើហិង្សាក្រោយពីមានជម្លោះនៅក្លឹបរាត្រីមួយកន្លែងនៅក្នុងភូមិសាស្រ្តសង្កាត់ទំនប់ទឹក ទើបសមត្ថកិច្ចប្រទះឃើញតាមចាប់ឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ៕
















មតិយោបល់