Post News Media ព័ត៌មានជាតិ រថយន្តដឹកស៊ីម...

រថយន្តដឹកស៊ីម៉ងត៍បុកស្ត្រីម្នាក់ កំពុងដើរឆ្លងផ្លូវ ស្លាប់នៅនឹងកន្លែង!..

តាកែវ: កាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងអ្នកថ្មើរជើង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ភូមិផ្សារគុម្ពឫស្សី ស្រុកបាទី ខេត្តតាកែវ។

រថយន្តម៉ាក ហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-3947 បើកបរពីទិសខាងជើង (អ្នកបើកបរមិនស្គាល់ឈ្មោះ) បានបុកជាមួយអ្នកថ្មើរជើងដោយមិនស្គាល់ឈ្មោះ(ជាមនុស្សវិកលចរិត)ស្លាប់នៅនឹងកន្លែង។

ករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី៕