ព្រះសីហនុៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នាវេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីឆក់សត្វគោងាប់នៅនិងកន្លែងត្រង់ម្តុំផ្លូវកែងចូលអង្គការម្លម់តាប៉ាង ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មូលហេតុដែលបណ្តាលឲ្យឆក់គោនេះ គឺបណ្តាលមកពីការតខ្សែភ្លើងអូសចូលផ្ទះដោយមានការដាច់រលាត់អ៊ីសូឡង់ លើបង្គោលដែក មានមុខកាត់២គុណ៣៥mm ដែលអូសចេញពីបង្គោលភ្លើងលេខ PMT-171-207 ជារបស់អតិថិជនឈ្មោះ ច័ន្ទ ណៃ។
ក្រោយកើតហេតុហើយនោះ ក្រុមការងារបានជួសជុល និងភ្ជាប់ចរន្តអគ្គិសនីឲ្យប្រើប្រាស់វិញនាវេលាម៉ោង៧និង៤៩នាទីព្រឹកថ្ងៃដដែល៕




មតិយោបល់