ព័ត៌មានជាតិ

Update : ត្រឹមតែ១នាទីសោះអស់លុយជិត៥ម៉ឺនដុល្លារ នៅខណ្ឌទួលគោក !

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា ស្ត្រីជាប្រធានក្រុមហ៊ុនរីស្កូម្នាក់ ត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបស្ពាយដែលមានលុយជិត៥ម៉ឺនដុល្លារបានសម្រេច ។

ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវ៣៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ។

ស្ត្រីរងគ្រោះមានឈ្មោះ ហុង រដ្ឋា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនរីស្កូ មានអាស័យដ្ឋានផ្ទះលេខ Bអង៤ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមកំណត់ហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ជាស្ត្រីរងគ្រោះបានជិះម៉ូតូ Suzuki Let ចាកចេញពីការិយាល័យក្រុមហ៊ុនរីស្កូនៅផ្ទះលេខ A៦៥ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលបំណងយកលុយទៅផ្ញើនៅធានាគារ CIMB ។

ដោយធ្វើដំណើរមកដល់ផ្លូវ៣៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៣នាក់ ២នាក់ជិះម៉ូតូ Suzuki Nex និង ម្នាក់ជិះម៉ូតូឌ្រីមសង់១២៥ ពណ៌ បានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចតែម្តង ។

ប្រភពបានបន្តទៀតថា នៅក្នុងកាបូបស្ពាយមានលុយចំនួន ៤៦០០០ ដុល្លារសហរដ្ឋអាមេរិក លុយខ្មែរចំនួន ១៨០០០០០ រៀល សៀវភៅសែកចំនួន២ក្បាល សៀវភៅធនាគារចំនួន១០ក្បាល កាតអេធីអឹមមួយចំនួន កាតគ្រីឡាន២សន្លឹក កាតគ្រីម៉ូតូ៣សន្លឹក អត្តសញ្ញាណប័ណ្ណ២សន្លឹក និង ឯកសារមួយចំនួនទៀត រួមទាំងទូរសព្ទស្មាតហ្វូនចំនូន១គ្រឿង ។

ជាចុងក្រោយស្ត្រីរងគ្រោះបានប្រាប់ថា គាត់ធ្លាប់យកលុយទៅផ្ញើរនៅធានាគារខាងលើ ដោយធ្វើដំណើរតាមរថយន្ត ឬក៏ម៉ូតូ បានទុកលុយនៅក្នុងកាបូបស្ពាយគឺទុកខាងក្នុងឃ្លប់ម៉ូតូ តែដោយម្តងនេះមានការប្រហែសស្ពាយជាប់ខ្លួន ទើបបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិ មិនបណ្តាលឲ្យដួលរងរបួសឡើយ ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះបានត្រឹមមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនរគបាលបឹងកក់២ ដើម្បីតាមស្រាវជ្រាវរកមុខសញ្ញាមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

//youtu.be/9Teg9ji7IEg

មតិយោបល់