ព័ត៌មានជាតិ

ឃើញរត់ស្រែកឲ្យជួយថាគេដេញចាប់សោះ ព្រឹកឡើងឃើញចងកជាប់ដើមឈើស្លាប់បានសម្រេច!

ឧត្តរមានជ័យ: លោកអធិការស្រុកត្រពាំងប្រាសាទ បានប្រាប់Post Newsថាមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់នៅនឹងដើមឈើមួយកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ហៀប រ៉េត ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិថ្នល់កែង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីខាងលើនេះ បានទើបតែលែងលះគ្នាជាមួយប្តីរបស់ពេល៥ខែ ព្រោះមានជំងឺក្នុងខ្លួន និងផឹកស្រាជាប្រចាំ ហើយមុនពេលកើតហេតុរយ:ពេលប្រហែល១០ថ្ងៃ ជនរងគ្រោះមានបំណងចងកសម្លាប់ខ្លួនម្តងហើយនៅវេលាម៉ោង១១ថ្ងៃត្រង់ តែត្រូវប្តីនិងអ្នកជិតខាង មកទាន់ក៏ជួយសង្គ្រោះទាន់ពេលវេលា លុះដល់ល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ជនរងគ្រោះបានស្រែកម្នាកើឯងថា មានគេចាក់ចាប់គាត់ មានគ្នាច្រើនណាស់មានទាំងដាវ និងលំពែង លុះដល់ម៉ោង៨យប់ ថ្ងៃដដែល អ្នកជិតខាងបានតាមរកហៅជនរងគ្រោះខាងលើ ឲ្យមកដេក តែមិនឃើញ លុះដល់ម៉ោង៦ព្រឹកថ្ងៃទី៩ ខែមេសា ស្រាប់តែឃើញចងកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់