ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់វាយប្រហារផ្ទះពលរដ្ឋអស់ជាច្រើនខ្នងនៅស្រុកមេមត់

ត្បូងឃ្មុំ: កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៨:៤០នាទីមានធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុង ឃុំមេមត់ និងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បណ្តាលឲ្យរលំផ្ទះ០១ខ្នងរបើកដំបូល២៨ខ្នង របើកដំបូលសាលារៀន០១ខ្នង(៨បន្ទប់) និងបាក់ដើមកៅស៊ូប្រមាណ៤ហិកតា ក្នុងនេះរួមមាន៖ ១-ឃុំមេមត់: របើកដំបូលផ្ទះ២៦ខ្នង របើកដំបូលសាលារៀន១ខ្នង៨បន្ទប់ រលំផ្ទះ១ខ្នង និងបាក់ដើមកៅស៊ូប្រមាណ៤ហិកតា។ ២-ឃុំត្រមូង: របើកដំបូលផ្ទះ០២ខ្នង៕

photo_2016-05-16_13-25-01 photo_2016-05-16_13-25-02 photo_2016-05-16_13-24-59

មតិយោបល់