ភ្នំពេញ: រថយន្តទេសចរណ៍ដឹកភ្ញៀវបរទេសមកពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ កៀររថយន្តមន្ត្រីរាជការក្រសួងការងារ ឆ្លងផ្លូវបង្កការកក់ស្ទះរាប់ម៉ោង ហេតុការណ៍នេះកើតឡើងនៅចំណុចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង១២:២៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ។
នរគបាលចរាចរណ៍ខណ្ឌទួលគោក បានប្រាប់ថា រថយន្តមន្ត្រីរាជការម៉ាក Ford ពណ៌ខ្មៅ ស្លាកលេខរដ្ឋ61-2-0057 ចេញពីក្រសួងការងារ បត់ឆ្វេងឆ្លងផ្លូវដោយមាននរគបាលប៉ុស្ត៏ប្រចាំការ ជួយសម្រួលផងស្រាប់តែរថយន្ត Samsung ពណ៌ស ស្លាកលេខភ្នំពេញ 2T-2894 បើកបរពីលិចទៅកើត ក្នុងផ្លូវអតិភាពដែលដឹកភ្ញៀវពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ បំណងយកភ្ញៀវមកពីបរទេស ទៅសណ្ឋាគាររងការខូចខាតរៀងៗខ្លួនហើយបានប្រកែកគ្នាយកត្រូវបង្កការកក់ស្ទះយ៉ាងយូរ។
តាមសំដីភ្ញៀវបរទេស ដែលអង្គុយលើរថយន្តទេសចរណ៍ បាននិយាយថា រថយន្តមន្ត្រីរាជការដែលឆ្លងផ្លូវមិនគោរពសិទ្ធក្នុងការបើកបររបស់គេឡើយ។
ចំណែកម្ចាស់រថយន្តមន្ត្រីរាជការប្រកាន់យកតែឈ្នះ ដោយអាងនគរបាលប្រចាំការនៅក្រសួង ជាអ្នកសម្រួលចរាចរណ៍ឲ្យ ដោយមិនលើកយកច្បាប់ចរាចរណ៍ផ្លូវគោក មកនិយាយឡើយទោះជាមានមន្ត្រីចរាចរណ៍ខណ្ឌទួលគោក ជួយពន្យល់អំពីសុជីវធម៌ និងច្បាប់ចរាចរណ៍ផ្លូវគោក ក៏នៅតែអាងខ្លួនជាមន្ត្រីរាជការ។
បច្ចុប្បន្នរថយន្តទាំងត្រូវកម្លាំងនរគបាលចរាចរណ៍ នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់