ភ្នំពេញៈ ក្រសួងព័ត៌មាន និអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការពាក់ព័ន្ធទៅនិងការទប់ស្កាត់ ការបញ្ឈប់និងការផ្សព្វផ្សាយការអប់រំពីគ្រឿងស្រវឹងនៅកម្ពុជា បានសហការគ្នាបញ្ជ្រាបចំណេះដឹង និងសាអប់រំពីគ្រឿងស្រវឹងដល់អ្នកផលិតកម្មវិធីវិទ្យុ និងទូរទស្សន៍ប្រមាណជាង៣០នាក់មកពីស្ថាប័នផ្សេងៗ ដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋទូទៅឲ្យបានយល់ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង ។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានថ្លែងក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបសារអប់រំគ្រឿងស្រវឹង នៅទីស្តីក្រសួងព័ត៌មាននៅថ្ងៃទី១៦ឧសភា២០១៦ថា “អ្នកសាព័ត៌មាន និងអ្នកធ្វើការងារនៅក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ហើយបានដើតួនាទីសំខាន់ ក្នុងការអប់រំប្រជាពលរដ្ឋ ឲ្យកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង”។
រដ្ឋលេខាធិការរូបនេះបញ្ជាក់ថា ការជួបពិភាក្សាជាមួយអ្នកសាព័ត៌មាននៅថ្ងៃនេះជាង៣០នាក់ហាក់បីដូចជាក្រសួងព័ត៌មាន និងអង្គការពាក់ព័ន្ធបានធ្វើការជាមួយប្រជាពលរដ្ឋប្រមាណ១០លាននាក់ដោយផ្ទាល់ និងបានពន្យល់គាត់ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រឿងស្រវឹង ទាំងថវិកាពេលវេលា សុខភាព ពិការភាព គ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាជាដើម តាមរយៈអ្នកសារព័ត៌មាន។
តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាលោក យ៉ិល ដារាវុធ បានមានប្រសាសន៍ថា ការប្រើប្រាស់គ្រឿងស្រវឹងបានបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ដូចជា ជំងឺមហារីកបំពង់អាហារ មហារីកថ្លើម រលាកបំពង់ករ ជំងឺលើសសំពាធឈាម ស្ទះសសៃឈាមបេះដួង ខួក្បាល ជំងឺក្រិនថ្លើម រលាកលំពែង ជាដើម។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាសុខភាពដើម្បីកម្ពុជា បានមានប្រសាសន៍ថា ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង រាជរដ្ឋាភិបាលត្រូវពន្លឿនការអនុម័តច្បាប់ ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងឲ្យចេញឆាប់ កំណត់កន្លែងលក់គ្រឿងស្រវឹង កំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង ការហាមប្រាមចំពោះការផ្សព្វផ្សាយដោយមានការលើកទឹកអំពីគ្រឿងស្រវឹងជាដើម។
លោកបន្ថែមថា ក្រុមអង្គការសង្គមស៊ីវិល បានធ្វើសកម្មអប់រំជាច្រើនរូបភាពដល់ប្រជាពលរដ្ឋតាមរយៈផលិតវីដេអូឯកសារ ការបញ្ជូលកម្មវិធីអប់រំនៅក្នុងកម្មវិធីសិក្សាធិកាជាតិ ជាពិសេសមានការប្រឡងប្រជែងផលិតវីដេអូស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹង ដល់យុវជនដើម្បីកាត់បន្ថយការសេពគ្រឿងស្រវឹង ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់សោកនាដកម្មនានានៅលើដងផ្លូវ។
សូមបញ្ជាក់ថា ដើម្បីចូលរួមការប្រើប្រាស់គ្រឿងស្រវឹងកន្លងមកនេះ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំមួយដោយតម្រូវឲ្យគ្រប់ស្ថានីយ៍វិទ្យុនិងទូរទស្ស ក្នុងស្រុកទាំងអស់ មិនត្រូវផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅក្នុងម៉ោងមាស ចាប់ពីម៉ោង៧ដល់ម៉ោង៩យប់នោះឡើយ៕
មតិយោបល់