កំពង់ស្ពឺៈ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចបូមប្រឹងរថយន្តគេ ត្រូវបានជនរងគ្រោះ វាយឲ្យរបួសក្បាល រួចប្រគល់ខ្លួនឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៥០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ (មុខរោងចក្រសាប្រីណា) ចន្លោះគីឡូម៉ែត្រ ៣២-៣៣ ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យមានឈ្មោះ ឡេង គីមសាន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពលួចបូមប្រេងរថយន្ត ចកឈប់ចំណុចខាងលើ បន្ទាប់មកឈ្មោះ ស៊ឹម ធី ភេទប្រុស អាយុ ៣៥ឆ្នាំ (តៃកុងឡាន) រស់នៅភូមិអណ្ដូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ រ៉ៃ ឆុង ភេទប្រុស (តៃកុងឡាន) អាយុ ២៥ឆ្នាំ រស់ភូមិពោធិឬស្សី ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានយកកូនសោវាយទៅលើឈ្មោះ ឡេង គីមសាន បណ្ដាលឲ្យរងរបួសបែកក្បាល ប្រគល់មកសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង៕
មតិយោបល់