ព័ត៌មានជាតិ

First News : រថយន្តប៉ះគ្នាក្រឡាប់បែកកញ្ចក់ខ្ទេច មនុស្សក្នុងរថយន្តរបួសធ្ងន់ស្រាលជាច្រើននាក់

បន្ទាយមានជ័យ: តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ខណៈនេះនៅតាមបណ្តោយផ្លូវជាតិលេខ៥ មានករណីរថយន្តប៉ះគ្នាបណ្តាលឲ្យក្រឡាប់នៅម្តុំវិហារចាម ដែលរថយន្តធ្វើដំណើរចេញពីក្រុងប៉ោយប៉ែត ស្ថិតនៅចំណុចភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៧ ។ ក្នុងនោះមានមនុស្សរបួសធ្ងន់ស្រាលច្រើននាក់ សង្ស័យមានក្មេងម្នាក់ស្លាប់ផងដែរ ។

សម្រាប់ព័ត៌មានលម្អិត Post News Media នឹងផ្សាយជូនបន្តទៀត ៕

មតិយោបល់