យោងតាមទំព័រ Forbe និង Daily Mail បានឲ្យដឹងថា ផលិតផល Samsung របស់កូរ៉េខាងត្បូង បានបំបាក់ផលិតផល Apple និង អ៊ីនធឺណេតរបស់ កូរ៉េខាត្បូង មានល្បឿនលឿនជាង សហរដ្ឋអាមេរិកផងដែរ ។ ជាមួយនឹងការប្រើប្រាស់អ៊ីនធឺណេត ជនជាតិកូរ៉េខាងត្បូងជាមធ្យម គឺមានល្បឿន 14 Mbps កាលពីឆ្នាំទៅ និងអ៊ីនធឺណេតលឿនបំផុត គឺ 14.2 Mbps ។
រហូតដល់ឆ្នាំ ២០១៤ នេះ កូរ៉េខាងត្បូង បានណែនាំនូវសម្មិតផលថ្មី 5G ដែលអាចប្រើប្រាស់លើទូរស័ព្ទដៃ និង ទាញយករឿងមួយចប់ ក្នុងរយៈពេល តិចជាង ១វិនាទី ខណៈដែលលើពិភពលោក មិនទាន់ទទួលបានបទពិសោធន៍ នៃការប្រើប្រាស់ 5G នៅឡើយ។
ខាងមន្ត្រីផ្នែកវិទ្យាសាស្ត្ររបស់ជប៉ុនបានឲ្យដឹងថា ដើម្បីអភិវឌ្ឍន៍ ដល់កម្រិត 5G ផ្នែកសេវាកម្ម អ៊ីនធឺណេតនេះ ខាងរដ្ឋបានចំណាយទឹកប្រាក់ ៩០០ លានផោន ប្រហែល ១,៦លានពាន់វ៉ុន៕
ព័ត៌មានជាតិ
មតិយោបល់