ព័ត៌មានបច្ចេកវិទ្យា

ទៅលេងអង្គរសង្រ្គាន្ត? កុំភ្លេចទាញយក Angkor Sankranta នេះ!

Angkor Sankranta គឺជាកម្មវិធីដ៏ថ្មីស្រឡាងមួយ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការទទួលព័ត៌មានផ្សេងៗ ជុំវិញព្រឹត្តិ​​​ការណ៍អង្គរមហាសង្រ្គាន្ត ដែលនឹងប្រព្រឹត្តទៅនៅអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងទឹកដីខេត្តសៀមរាបខាងមុខនេះ។

កម្មវិធីដែលអាចទាញយកទៅប្រើប្រាស់បានដោយសេរី នៅលើស្មាតហ្វូន និងថេប្លែតដើរដោយប្រព័ន្ធ Android និង iOS នេះ ប្រមូលផ្តុំព័ត៌មានជុំវិញការសម្តែង និងការតាំងបង្ហាញល្បែងរបាំប្រជាប្រិយ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ជីវភាពរបស់ប្រជាជន ការសម្តែងផ្សេងៗរបស់ក្រុមយុវសិល្បករកម្ពុជា និងមរតកវប្បធម៌ដែលបានបន្សល់ទុកពីបុព្វបុរសខ្មែរជាច្រើនទៀត។

ព្រឹត្តិការណ៍នេះដែរ នឹងប្រព្រឹត្តទៅរយ:ពេល ៤ ថ្ងៃ នៅពីមុខប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន លានជល់ដំរី និងនៅតំបន់ពិព័រណ៍អង្គរឃ្យូងយូ ចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ ១៦ មេសា ២០១៧៕

សូមចុចលើតំណភ្ជាប់នេះ ដើម្បីទាញយកកម្មវិធី Angkor Sankranta (Android, iOS)

មតិយោបល់