ពោធិ៍សាត់ៈ កិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង (ជល់មាន់) ១លើក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរចំនួន ២១នាក់ ដឹកនាំដោយ៖
១-លោក យូ គឹមថារិទ្ធី អធិការង ទទួលសន្តិសុខ
២-លោក ស៊ុយ ម៉ៅ អធិការង ទទួលព្រហ្មទណ្ឌបានទទួលបញ្ជារពីលោកអធិការនគរបាលស្រុកក្រគរ
ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង (មាន់ជល់) ១វង់ ទ្រង់ទាយធំ ស្ថិតនៅចំណុចអាងទឹក នៅភូមិកំពង់ឡត៍ ឃុំកំពង់ពោធិ៍
ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ឃាត់ខ្លួនមុខសញ្ញាចំនួន ៤នាក់៖
១-ឈ្មោះ លាស់ ឯល អាយុ ៥៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ឥស្លាម មានទីលំនៅបច្ចុប្បន្ននៅភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
២-ឈ្មោះ ឯល យ៉ាន អាយុ ២៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (ឥស្លាម) មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
៣-ឈ្មោះ ទេព ធុម អាយុ ៣០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
៤- ឈ្មោះ សុខ ជា អាយុ ៤៧ឆ្នាំភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិបន្ទាយដីលើ ឃុំបន្ទាយដី ក្រុង/ខេត្តពោធិ៍សាត់។
វត្ថុតាងដកហូត៖
១- មាន់ជល់ ៤ក្បាល
២- ម៉ូតូសរុប ១៤គ្រឿង
៣- ម៉ាកទ្រីម សេ១២៥ ៦គ្រឿង
៤- ម៉ាកវ៉េវអាល់ហ្វា ៥គ្រឿង
៥- ម៉ាក សង់កូរ៉េ ២គ្រឿង
៦- ម៉ាក គុប ១គ្រឿង
៧- ស្បែកជើង ១៦គូរ
៨-តង់ពណ៌ខៀវ ៣
៩-ឆ្នាំដាំទឹក ១
១០- ពីដុងដាក់ទឹក ២
១១- កំសៀវ ១
១២- ធុងទឹកកក ១
១៣- តង់ពណ៌ខៀវ ៣
១៤- ទូរស័ព្ទ ៥ គ្រឿង
– ម៉ាកសូនី ១គ្រឿង
– ម៉ាកសាំស៊ុង ១គ្រឿង
– ម៉ាកអាយហ្វូន ១គ្រឿង
– ម៉ាកអូបប៉ូ ១គ្រឿង និងម៉ាក ខេមហ្វូន ១គ្រឿង ។
ចំពោះសង្វៀនជល់មាន់សមត្ថកិច្ចធ្វើកាតដុតបំផ្លាញចោលនៅនឹងកន្លៃង ។ មុខសញ្ញាទាំង ៤នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ តាមទូរស័ព្ទ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង៥៨នាទី ធ្វើការអប់រំ ៤៨ម៉ោង វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ៕
មតិយោបល់