ព័ត៌មានជាតិ

ពលរដ្ឋជួបជុំផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខានដល់អ្នកជិតខាង ត្រូវនគរបាលចុះធ្វើការអប់រំ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ វេលាម៉ោ​១០ និង២០ នាទី​ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ ក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ភ្លាម​ ទាក់ទងទៅ នឹងការជួបជុំផឹកស៊ី ​ចាក់ធុងបាស់ បង្កសំឡេងរំខាន​ ក្រុមការងារបានផ្តល់ព័ត៌មានដល់តាម បណ្តាអធិការខណ្ឌ​ និងប៉ុស្តិ៍​ដើម្បីចុះដល់ទីតាំងភ្លាមៗ​ ដោយបានធ្វើការណែនាំអប់រំ​ និងបញ្ឈប់សកម្មភាព ជួបជុំផឹកស៊ី​ ចាក់ធុងបាស់ ដែលបង្កសំឡេងរំខាន ដល់អ្នកជិតខាងមិនអាច សម្រាកបាន​ ។

សូមបញ្ជាក់ថាទីតាំងទាំង៣​ ដែលទទួលបានខំមិនពីប្រជាពលរដ្ឋ គឺនៅខណ្ឌបឹងកេងកង​ ខណ្ឌសែនសុខ​ និងខណ្ឌពោធិ៍សែនជ័យ​ ៕

មតិយោបល់