ព័ត៌មានជាតិ

ឪពុកចុងចិត្តតិរច្ឆាន កំពុងរំលោភកូនស្រីចុងជាជនពិការមានសតិមិនគ្រប់ មានគេមកទាន់ជាប់ខ្នោះបានសម្រេច

ក្រចេះ: លោក នាយផ្នែកនគរបាលយុត្តិធម៌ស្រុកចិត្របុរី បានប្រាប់Post News ថា មានករណីរំលោភសេពសន្ថវ:មួយបានកើតឡើង បន្ទាប់ពីជនសង្ស័យជាឪពុកចុង បានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុង ដែលជាជនពិការ និងមានសតិមិនសូវគ្រប់ រហូតបានសម្រេច ត្រូវបានបងប្រុសរបស់ស្ត្រីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខ្សោរ ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនសង្ស័យដែលធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងខាងលើនេះ មានឈ្មោះ សិត ឃិត (ហៅលី) ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាកសិករ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីឈ្មោះ ទ្រី វិចិត្រ អាយុ២៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ដែលត្រូវជាបងប្រុសរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាឪពុកចុង បានត្រឡប់មកពីផឹកស្រាវិញ បានឃើញជនរងគ្រោះជាកូនចុង កំពុងដេកក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែជនសង្ស័យបានស្ទុះចូលទៅក្នុងមុង រួចចាប់សម្រាតសម្លៀកបំពាក់ស្ត្រីរងគ្រោះនិងធ្វើសកម្មភាពរំលោភ តែត្រូវបងប្រុសរបស់ស្ត្រីរងគ្រោះ មកឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ហើយបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់