ព័ត៌មានជាតិ

ជិះម៉ូតូសុខៗបត់ក្បាលត្រឡប់ក្រោយ ត្រូវរថយន្តបុកពេញទំហឹង មនុស្ស៣នាក់របួសធ្ងន់ស្រាល

បាត់ដំបង: តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកាមរីបុកម៉ូតូ១គ្រឿង បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងននិងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី១២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ទី១មានឈ្មោះ ជួន វន្នី អាយុ២១ឆ្នាំ ភេទប្រុស(របួសធ្ងន់), ទី២ឈ្មោះ ជឹម ស្វិត ភេទប្រុស អាយុ១៤ ឆ្នាំ(របួសធ្ងន់) និងជនរងគ្រោះទី៣ឈ្មោះ ជួន ណី ភេទប្រុស អាយុ១៥ឆ្នាំ របួសស្រាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គរឃើញម៉ូតូជិះស្របទិសគ្នា បត់ពីមុខឡានបំរុងត្រឡប់ក្រោយ បណ្ដាលឲ្យរថយន្តម៉ាក កាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កោះកុង2A-0047 បានបើកមកពីទិសខាងត្បូងសំដៅទៅជើង បុកម៉ូតូតែម្តង។ ចំណែកអ្នកបើករថយន្តមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចបានយករថយន្ត និងម៉ូតូ មករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកភ្នំព្រឹក រង់ចាំដោះស្រាយគ្នានាពេលក្រោយតាមនីតិវិធីច្បាប់៕

មតិយោបល់