ព័ត៌មានជាតិ

ជាសិស្ស បែរជាមកឆក់កាបូបពីប្រធានអង្គការលើកស្ទួយសុខមាលភាពជនក្រីក្រមិនសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន!

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ មិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៩២៨ កែងនឹងផ្លូវ១០០៣ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ឌឿក ផល្លីសិរីយ៉ានិត្យហៅនិត្យ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានស្រុកកំណើតសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ស្ត្រីជាជនរងគ្រោះមានឈ្មោះ រស់ ចិន្តា អាយុ៧៤ឆ្នាំ មុខរបរប្រធានអង្គការលើកស្ទួយសុខមាលភាពជនក្រីក្រ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិកោះចូរាម ឃុំកោះចូរាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកវីណូ តែម្នាក់ឯង ធ្វើដំណើទៅលេងផ្ទះកូន នៅភូមិត្រពាំងល្វា ខាងជើងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដោយជិះចេញពីបុរីបេងហួតភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មី តាមបណ្តោយផ្លូវ១៩២៨ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកស៊ុយសាគីនិច ១គ្រឿងនិងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ១គ្រឿង មិនចាំស្លាកលេខ ហើយជនសង្ស័យអ្នកជិះម៉ូតូម៉ាកស៊ុយសាគីនិច ម្នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយណ៌ខ្មៅពីជនរងគ្រោះដែលកាបូបនោះជនរងគ្រោះព្យួរ នៅស្រយ៉ូវម៉ូតូខាងមុខ មិនបានសម្រេច ហើយក៏ទាក់ដៃម៉ូតូដួលបណ្តាលឲ្យជនរងគ្រោះរងរបួសជង្គង់ខាងស្តាំ ខណៈនោះប្រជាពលរដ្ឋស្រែកថាចោរៗ ដឹងដល់សមត្ថកិច្ចល្បាត ឃាត់ខ្លួនបានម្នាក់ចំណកបក្ខពួកផ្សេងទៀតបានលើកម៉ូតូជិះគេចខ្លួនបាត់អស់។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរនិងចាត់ការទៅតាមនីតិវិធីច្បាប់៕

https://youtu.be/k38UQ0UaMs0

មតិយោបល់