ព័ត៌មានជាតិ

រយះ​៩​ខែ​មន្ត្រី​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ចាប់​និង​ដកហូត​បាន សាច់​មាន់​និង​ទំនិញ​ខូច​គុណភាព​បាន​ជាង​២​តោន

ខេត្ត​បន្ទាយមានជ័យ​៖​ទំនិញ​ចម្រុះ​ជាង​២​តោន​កន្លះ​ដែល​ជា​ទំនិញ​ខូច​គុណភាព​ផុតកំណត់​អោយ​ប្រើប្រាស់​និង​ក្លែងបន្លំ​ត្រូវបាន​មន្ត្រី​សាខា​កាំ​កុង​បង្ក្រាប​និង​រឹបអូស​បាន​រយះ​៩​ខែ​ត្រូវ​បាន​ដុត​កំទេច​ចោល​កាលពី​ថ្ងៃ​ទី​២១​តុលា​២០១៤​នៅ​ចំណុច​ព្រៃ​ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​
​ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុត សុភាព បាន​ប្រាប់ថា​៖​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត បាន​មាន​វិធានការ​ទប់ស្កាត់​រាល់​ទំនិញ​ហើយ​មន្ត្រី​ជំនាញ​បាន​បង្ក្រាប​និង​រឹបអូស​ទំនិញ​ខូច​គុណភាព​និង​ផុតកំណត់​ប្រើប្រាស់​និង​ក្លែងបន្លំ​គ្មាន​ផ្លាក់​សញ្ញា​ច្បាស់លាស់​រយះពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៤​នេះ​បាន​រឹបអូស​បាន​ទំនិញ​ចម្រុះ​ទំងន់​២.៣៩០​គីឡូក្រាម​។​
​លោក អ៊ុត សុភាព បាន​បន្តថា​៖​ទំនិញ​ដែល​រឹបអូស​យក​ទៅ​ដុត​កំទេច​ចោល​មានដូចជា ១.​កំទិច​នំ​ខូច​គុណភាព ២.​ឡេរ​ខូច​គុណភាព ៣.​ទឹក​ខ្ទឹម​គ្មាន​ផ្លាក់​សញ្ញា ៤.​ស្ករ​គ្រាប់​គ្មាន​ផ្លាក់​សញ្ញា ៥.​ត្រី​ខោ​កំប៉ុង​ផុតកំណត់​ប្រើប្រាស់ ៦.​ឡេ​គ្មាន​ផ្លាក់សញ្ញា ៧.​ទឹក​ខ្មេះ ៨.​ទឹកសេរ៉ូ ៩.​ត្រ​ណាប់​កន្ទួត ១០.​ត្រី​ខោ​កំប៉ុង​តូច ១១.​ស្រា​បៀ​ហ៊ិ​ន​នី​កែន ១២.​ស្រា​បៀ​ថៃ​កឿ ១៣.​ទឹកក្រូច​ម៉ាក​ប៊ិកូ​ឡា ១៤.​ទឹកក្រូច​ចម្រុះ ១៥.​ទឹក​ក្រូចផ្លេង​ថៃ ១៦.​នំ​សូកូឡា ១៧.​ទឹក​សូ​ដា​១៨.​មី​ម៉ា​ម៉ា ១៩.​នំ​សូកូឡា​២០.​ចាហួយ​ចម្រុះ ២១.​កាហ្វេរ​កញ្ចប់​២២.​ម្ស៉ៅ​ទឹកដោះគោ ២៣.​សូ​ដា​ចម្រុះ ២៤.​ស្ក​គ្រាប់ ២៥.​នំប្រៃ​ទំនិញ​ទាំងនេះ​សរុប​ទំងន់​២.៣៩០​គីឡូក្រាម​ត្រូវ​បាន​យក​ទៅ​ដុត​កំទេចចោល​៕

2014-10-23_133609

មតិយោបល់