ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីរថយន្តក្រុមហ៊ុនក្រទ្បុកស៊ីម៉ង់ត៍ជីបម៉ុង បានយកស៊ីម៉ង់ត៍ទៅចាក់ផ្ទះប្រជាពលរដ្ឋ ហើយក៏មានការបិទផ្លូវ តាមបណ្ដោយផ្លូវ៤៨២ ភូមិ៣ ក្រុម ២១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កើតហេតុនៅវេលាម៉ោង ៩ និង២០នាទីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ហាក់បីដូចជាអាជ្ញាធរដែនដី មិនអើពើចំពោះករណីនេះ ខណៈដែលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងហើយ អំពីការហាមឃាត់រថយន្តប្រភេទធុនធំបើកចូលក្រុង នៅពេលព្រឹក និងថ្ងៃនោះទេ ព្រោះវាអាចបង្កឲ្យកកស្ទះចរាចរណ៍ ប៉ុន្តែបែរជាអាជ្ញាធរខណ្ឌចំការមន មិនអនុវត្តតាមទៅវិញ៕
មតិយោបល់