ភ្នំពេញៈ កម្មការិនីសំណង់ម្នាក់ បានធ្លាក់ពីសំណង់ផ្ទះល្វែងជាន់ទី៤ ដោយទទួលរងរបួសធ្ងន់ ហើយបានស្លាប់ពេលដឹកតាមរុឺម៉ក់កង់បីទៅសង្គ្រោះនៅមន្ទីពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុងសំណង់ផ្ទះល្វែងសង់ថ្មីមួយកន្លែង ក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្ មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្មការិនីសំណង់ខាងលើមានឈ្មោះសុខ ហេង អាយុ១៧ ឆ្នាំ មុខរបរ កម្មការិនីសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យយដឹងថា នៅមុនពេលកើតហេតុនាង ត្រូវបានមេជាងប្រើឲ្យយកដែកគាស់ ទៅគាស់ដែក កញ្ច្រែង និងម្នាក់ទៀតជាអ្នកចាំដាក់ដុំថ្មគាស់ សម្រាប់ចាក់បេតុង ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែរបូតដែកគាស់នោះ បណ្តាលឲ្យនាងផ្ងារក្រោយ ធ្លាក់មកដល់ដីតែម្តង។
ជនរងគ្រោះ ត្រូវបានជាងនិងមេកាដឹកតាមរុឺម៉កកង់បី ទៅសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត ក៏ប៉ុន្តែដោយសាស្ថានភាពធ្ងន់ធ្ងរពេកនាង បានដាច់ខ្យល់ស្លាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកពិនិត្យ និងទាក់ទងគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់