ក្រោយពីសម្រាលកូនស្រី ឈ្មោះ ឈឿន អ៉ីឡា ឈិន ឈឿនបាមសម្រេចចិត្តបង្កើតក្រុមបាល់ទាត់ស្ម័គ្រចិត្តមួយ កាលពីថ្ងៃទី ១០ មេសាកន្កងទៅនេះ ដោយយកចំថ្ងៃកំណើតកូនស្រីតែម្តង។
ក្រុមយុវជន និងបាល់ទាត់ ឬ Youth and Football Team ត្រូវបានបង្កើតឡើង ដោយកីឡាករខ្សែបម្រើស្លាប របស់ក្រសួងការពារជាតិ។ ការបង្កើតក្រុមបាលទាត់នេះ គឺជាថ្នាលបណ្តុះបណ្តាលបាល់ទាត់ដ៏សំខាន់មួយ ដោយកីឡាករ ឈិន ឈឿន មានបំណងចង់បណ្តុះយុវជនខ្មែរឲ្យជៀសឆ្ងាយពីគ្រឿងញឿន ហើយងាកមករកកីឡា ដើម្បីសុខភាពវិញ។
ក្រុមបាល់ទាត់មួយនេះ នឹងត្រូវធ្វើការប្រកួតនៅតាមបណ្តាខេត្តផ្សេងៗ ក្នុងន័យដកស្រង់បទពិសោធន៍ និងស្វែងរកកីឡាករល្អៗ មកបណ្តុះបណ្តាលបន្ថែមទៀត។ ចំពោះការចំណាយរាល់ការប្រកួតវិញ គឺក្រុមកីឡាករក្នុងក្រុមទាំងអស់ត្រូវចែករំលែកគ្នា ព្រោះមិនទាន់មាន Sponsor នៅឡើយទេ៕
មតិយោបល់