ព័ត៌មានជាតិ

លុចស៊ីស LX470 ស្លាកលេខ ភ្នំពេញ 2S-5905 ពន្លះរថយន្តជាច្រើន កំពុងតម្រៀបតកន្ទុយគ្នាលើចិញ្ចើមផ្លូវរងការខូចខាត

ភ្នំពេញ: បុរសម្នាក់ឡើង បើករថយន្តមួយគ្រឿង បានជាន់ហ្គាច្រឡំហ្វាំង ជ្រុលទៅបុករថយន្ត៨គ្រឿងតកន្ទុតគ្នា កំពុងចតមុខហាងលើចិញ្ចើម បណ្ដាលរងខូចខាត តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ នៅជាប់ហាង ហេបភីផាលេស តាមបណ្ដោយផ្លូវលេខ១០១១ កែងផ្លូវលេខ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមសម្ដីសន្តិសុខ ដែលប្រចាំការនៅហាង ហេបភីផាលេស ចំណុចទីតាំងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវជាច្រើននាក់ បានបើករថយន្តស៊េរីទំនើបផ្សេងៗគ្នា មកចតនៅលើចំណីផ្លូវដាក់មួយជួរ ត្រង់ចំណុចកើតហេតុ ។
បន្ទាប់មកក៏មានបុរសម្នាក់ បើករថយន្តម៉ាកលុចស៊ីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-5905 មកបុកពីក្រោយរថយន្តបន្តកន្ទុយ បណ្ដាលឲ្យខូចខាតផ្នែកខាងមុខ និងខាងក្រោយអស់ចំនួន៨គ្រឿង តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុ ភាគីខាងរថយន្តបង្កម៉ាកលុចស៊ីស LX470 បានព្យាយាមសម្របសម្រួល ជាមួយភាគីខាងរថយន្តរងគ្រោះ តែដោយសារការខូចខាតរថយន្តច្រើនពេក រួមទាំងការទាមទារសំណងមិនសមប្រកប ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែង យករថយន្តបង្ក និងរថយន្តរងគ្រោះទាំងប៉ុន្មាន ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់