បាត់ដំបងៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី១២ ខែមេសា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឲ្យស្លាប់បុរសពីរនាក់
នៅចំណុចក្រុមទី២ លើផ្លូវជាតិលេខ៥ ភូមិមោង ឃុំមោង ខេត្តបាត់ដំបង។
ហេតុការណ៍នេះ បានកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក ហ្វុយហ្សូ ពាក់ស្លាកលេខភ្នំពេញ3A-4186 (អ្នកបើកបររត់គេចខ្លួនបាត់) ធ្វើដំណើរពីចេញពីខេត្តបាត់ដំបង ទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ឈប់ប៉ះកង់នៅចិញ្ចើមផ្លូវខាងស្តាំរបស់ខ្លួន ក្រោយពេលប៉ះរួច ត្រូវបានម៉ូតូ១គ្រឿង ម៉ាកហុងដាទ្រីម C125 ស៊េរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1B-1019 បើកបរដោយឈ្មោះ ផាត សុផាន់ភេទ ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បើកបរយ៉ាងលឿនស្របទិស បុកពីក្រោយរថយន្ត បណ្តាលឲ្យស្លាប់បុរសពីរនាក់ និងរថយន្ត ត្រូវរងការខូចខាត។
ក្រោយកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកខេត្តបាត់ដំបង ដើម្បីរងចាំការដោះស្រាយពេលក្រោយ៕
មតិយោបល់