Post News Media ព័ត៌មានជាតិ រថយន្ត១ គ្រឿង...

រថយន្ត១ គ្រឿងបើកលឿនពេក ក៏រេចង្កូតទៅបុកខឿនសួនច្បារ បណ្តាលឲ្យក្រឡាប់ ស្លាប់ និងរបួសធ្ងន់ស្រាល ០៥ នាក់

កំពង់ចាម: លោកអធិការរងស្រុកបាធាយ បានប្រាប់ Post News ថា កាលវេលាម៉ោង១ និង១០នាទី រំលងអធ្រាតនៅថ្ងៃទី១៣ ខែមេសា មានរថយន្ត១ គ្រឿង បានរេចង្កូតទៅបុកខឿនសួនច្បារ បណ្តាលឲ្យក្រឡាប់នៅលើថ្នល់ ដែលមានទិសដៅពីជើងទៅត្បូង។

ហេតុការណ៍គ្រោះថ្នាក់នេះ បានបណ្ដាលឲ្យមនុស្ស ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ០៤ នាក់ នៅលើផ្លូវជាតិលេខ៦ ចំណុចទំនប់ថ្មី ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌លឿង ស្លាកលេខភ្នំពេញ 2AC 2048 បើកបរដោយឈ្មោះ ហម បារាំង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំដល់ចំណុចខាងលើ ។

ជនរងគ្រោះ ទី១ ឈ្មោះ ជា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិក្រសាំងជ្រែ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសស្រាល) ទី២ ឈ្មោះ សូ វិបុល ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រសាំងជ្រែ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ទី៣ ឈ្មោះ ទេព្យ វិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្រសាំងជ្រែ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ទី៤ យាន វលក្ខ័ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិក្រសាំងជ្រែ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ។

មូលហេតុ ដោយសារបើបរល្បឿនលឿន នៅផ្លូវកោង ទើបបណ្ដាលឲ្យគ្រោះថ្នាក់នេះ កើតទ្បើង ដោយអ្នកបើកស្លាប់ និងរបួសធ្ងន់ស្រាល ០៤នាក់ ព្រមទាំងខូចរថយន្ត០១គ្រឿងធ្ងន់៕