ព័ត៌មានសុខភាព

កុំខ្មាស់អី! បើចង់ឲ្យរដូវមកឆាប់អស់ នារីទើបនឹង​ពេញក្រមុំ​គួរអាន​អត្ថបទ​នេះ

ជាទូទៅវដ្តរដូវមានរយៈពេល ២៨ថ្ងៃ តែប្រសិនបើករណីបាត់រដូវ ឬមកយឺតជាងធម្មតា បញ្ជាក់ថា អ្នកកំពុងតែជួបបញ្ហាសុខភាពហើយ។ ម្យ៉ាងវិញទៀត ការមករដូវម្តងៗ អាចបណ្តោលឲ្យស្ត្រីមានអារម្មណ៍មួរម៉ៅច្រើន អស់កម្លាំង មិនចង់ញ៉ាំអាហារ ឬមានការឈឺចាប់ ជាដើម។ ចំពោះស្ត្រីដែលធ្លាប់ឆ្លងកាត់ការមករដូវរួចម្តងហើយ មិនសូវជាបញ្ហាអ្វីនោះទេ ក៏ប៉ុន្តែ សម្រាប់ស្ត្រីដែលទើបនឹងមករដូវលើកដំបូងវិញ ប្រាដកជាពិបាកនឹងទ្រាំខ្លាំងណាស់។

ដូច្នេះហើយ ពេលមករដូវម្តងៗស្ត្រីមួយចំនួនបានប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ តែការធ្វើបែបនេះអាចប៉ះពាល់ដល់សុខភាព។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ដើម្បីបញ្ចប់ការមករដូវដំបូងឲ្យឆាប់ចប់ អ្នកអាចប្រើប្រាស់វិធីបែបធម្មជាតិ ៤យ៉ាង។ វិធីទាំងអស់នេះ ត្រូវបានគេទទួលស្គាល់ថា មានប្រសិទ្ធភាពបំផុតក្នុងការបណ្តេញឈាមរដូវឲ្យឆាប់ហូរចេញមកអស់។

មើមខ្ញី
ខ្ញី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចប្រឆាំងនឹងការរលាក ហើយអាចពន្លឿនឈាមរដូវឲ្យចេញមកឆាប់អស់ថែមទៀត។ អ្នកគ្រាន់តែយកមើលខ្ញីមួយដុំប្រវែងមួយថ្នាំងដៃ មកដំឲ្យម៉ត់ បន្ទាប់មកដាក់ចូលទៅក្នុងទឹកក្តៅមួយកែវ។ នៅពេលដែលទឹកថយកំដៅបន្តិចអ្នកត្រូវបន្ថែមទឹកឃ្មុំ១ស្លាបព្រាកាហ្វេកូរឲ្យសព្វ រួចទទួលទានមួយថ្ងៃឲ្យបាន ២ទៅ៣ដង។

ក្រូចឆ្មា
ក្រូចឆ្មាមានផ្ទុកជាតិអាស៊ីតដែលអាចជួយជំរុញឲ្យស្រទាប់ស្បូន បង្ហូរឈាមរដូវចេញមកក្រៅយ៉ាងឆាប់រហ័ស។ ដូច្នេះ អ្នកគ្រាន់តែយកក្រូចឆ្មា១ផ្លែ ច្របាច់ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ រួចទទួលទានទាំអស់។

ការរ៉ុត
ការ៉ុត ក៏ជាឱសថមួយមុខក្នុងចំណោមឱសថជាច្រើនដែលធម្មជាតិផ្សេងៗទៀត ដែលអាចបញ្ចប់ការមករដូវដំបូងយ៉ាងឆាប់រហ័សផងដែរ។ អ្នកអាចប្រើការ៉ុតធ្វើអាចបន្លែសម្រាប់ទទួលទាន ឬទទួលទានទឹកការ៉ុតមួយកែវ អាចជួយបណ្តេញឈាមរដូវក្នុងពេលពីរបីថ្ងៃប៉ុណ្ណោះ។

ទឹក
ប្រសិនបើអ្នកចង់បញ្ចប់ការមករដូវដំបូងឲ្យឆាប់ចប់ អ្នកគួរតែទទួលទានទឹកឲ្យបានច្រើនតាមដែលអាធ្វើទៅបាន។ វិធីមួយនេះ អាចជួយបណ្តេញឈាមយ៉ាងឆាប់រហ័ស ហើយកាត់បន្ថយការឈឺចាប់ថែមទៀត៕

មតិយោបល់