ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ! ឃាតករដែលរំលោភសម្លាប់ស្ត្រីម្នាក់នៅខេត្តតាកែវ ឃាត់ខ្លួនបានហើយក្រោយគេចខ្លួនប៉ុន្មានម៉ោង

តាកែវ: លោកអធិការរងស្រុកបាទី បានប្រាប់Post News ថា ករណីបុរសម្នាក់ចាប់រំលោភសេពសន្ថវ: រួចវាយសម្លាប់នៅនឹងកន្លែងកើតហេតុ។​​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំត្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

លោកអធិការបានបន្តថា ជនសង្ស័យមានឈ្មោះ ម៉ន វុធថេត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិឪភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ ស.វ.ធ ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិស្រមោចហែ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

លោកអធិការបានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានបបួលជនរងគ្រោះដើរលេង លុះមកដល់ចំណុចខាងលើរបងចម្ការឯកឧត្តម សុខ​ អាន ក៏បបួលចូលក្នុងព្រៃខាងកើត ធ្វើសកម្មភាពរំលោភសេពសន្ថវ: បានវាយសម្លាប់ជនរងគ្រោះនៅនឹងកន្លែងកើតហេតុ​ រួចមកក៏ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1E-0745 គេចខ្លួនបាត់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កើតហេតុ ធ្វើកំណត់ហេតុ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន ស្ថិតនៅភូមិស្លែងពខាងជើង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់