Post News Media ព័ត៌មានកីឡា Man Utd បានត្...

Man Utd បានត្រឹមស្មើខណ: Ajax, Celta Vigo និង Lyon ឈ្នះការប្រកួតរៀងៗខ្លួន

ការប្រកួត Europa Leagueយប់មិញ ក្រុមម្ចាស់ផ្ទះ Ajax, Celta Vigo និង Lyon បានយកឈ្នះគូប្រកួតរបស់ពួកគេ ស្របពេលដែលក្រុម Man Utd ទៅផ្ទះ Anderlecht បានត្រឹមស្មើ ប៉ុណ្ណោះ។
បីសាចក្រហម Manchester United ហាក់មិនទទួលបានលទ្ធផលល្អឡើយ ក្នុងការប្រកួតយប់មិញ ដោយមិនអាចយកជ័យជំនះទៅលើក្រុម Anderlecht បានឡើយ។ Man Utd បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី៣៧ ដោយកីឡាករខ្សែបម្រើវ័យក្មេង Mkhitaryan តែត្រូវក្រុមម្ចាស់ផ្ទះ Anderlecht តាមស្មើវិញនៅនាទីទី៨៦ ដោយកីឡាករ Dendoncker។

យ៉ាងណាវិញ Manchester United នៅមិនទាន់អស់សង្ឃឹមនៅឡើយទេ ព្រោះការប្រកួតជើងទី២ នឹងធ្វើឡើងនៅទឹកដីរបស់ពួកគេ ដែលនេះជាឱកាសសម្រាប់ Manchester Unitedប្រឹងប្រែងបន្តទៀត។
ខាងក្រោមនេះជាលទ្ធផល Europa League យប់មិញ
Ajax 2-0 Schalke04
Anderlecht 1-1 Manchester United
Celta Vigo 3-2 Genk
Lyon 2-1 Besiktas៕

Loading...