ព័ត៌មានជាតិ

ចាប់វាយស្ត្រីម្នាក់ ឡើងទ្រោមខ្លួន ហើយឆ្លើយថាវាយច្រឡំ

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានបុរសម្នាក់ ចាប់វាយនិងខ្សែរក្រវ៉ាត់ មកលើរូបនាង ព្រមទាំងទាត់ធាក់នាង ឡើងទ្រោមខ្លួនទៀតផង ខណៈដែលនាងកំពុងតែ អង្គុយញាំបាយ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលនៅជិត ខាងនោះ ដេញចាប់បយរសដៃ ដល់បានកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ខាងជើងភោជនីយដ្ឋាន ទន្លេរសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នាងមានឈ្មោះ ស្រីមុំ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះជួលម្តុំផ្សារតូច។ នាងបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងកំពុងតែអង្គុយញាំបាយ នៅលើបង់ថ្មតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ជាមួយមិត្តភក្រ្ត័ម្នាក់ទៀត ស្រាប់តែជនសង្ស័យ មិនដឹងមកពីណាទេ បានយកខ្សែរក្រវ៉ាត់ មកវាយនាងត្រូវជាំពេញខ្លួន ព្រមទាំងទាត់ធាក់ នាងទៀតផង។ ភ្លាមៗនោះរូបនាង បានស្រែកឲ្យគេជួយ ធ្វើឲ្យជន សង្ស័យភ័យ រត់ឡើង ជិះម៉ូតូដែលបញ្ឆេះចាំរួច ជាស្រេចបំរុង ជិះចេញទៅ តែត្រូវប្រជាពលរដ្ឋ ដែលឃើញហេតុការនាំគ្នា ចាប់ទាញទំលាក់ មកវិញបានម្នាក់ និងបក្សពួកម្នាក់ទៀត បានជិះម៉ូតូគេចខ្លួន បាត់ស្រមោល ។ ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចលាក់ឈ្មោះ ។ សមត្ថកិច្ច បាននិយាយ តាមសម្តី ជនបង្កឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា២នាក់ ទើបតែចេញពីផឹកស៊ី ហើយក៏បបួលគ្នា បំរុងចូលក្លឹបកំសាន្ត ទ្រូហ្វេស ដែលមានទីតាំងនៅ តាមបណ្តោយ ព្រះស៊ីសុវត្តិ តែពេលជិះមក ជិតដល់ក្លឹបកំសាន្ត ទៅហើយ រូបគេក៏បាន លឺបុរសម្នាក់ ដែលឈរកាងស្រីម្តុំ កន្លែងកើតហេតុជេររូបគេ ធ្វើឲ្យរូបគេដែលជិះពីក្រោយ លោតទៅរកមុខអ្នកជេរ ។ តែពេលចុះទៅដល់ រកមុខអ្នកជេរមិនឃើញ ឃើញតែនារី រងគ្រោះអង្គុយ ក៏ដោះខ្សែរ ក្រវ៉ាត់វាយតែម្តងទៅ ។ ជនសង្ស័យបានបន្ថែមថា រូបគេគ្មានបំណង ទៅវាយនារីរងគ្រោះទេ តែដោយសាររូប គេមើលច្រឡំស្មានតែមនុស្សប្រុស ។

ក្រោយពេលកើតហេតុសម្ថកិច្ច បាននាំភាគីទាំងសងខាង មកប៉ុស្តិ៍ ដើម្បីធ្វើការសំរួលគ្នា។ ភាគីរងគ្រោះបានទារសំណងជំងឺចិត្ត ចំនួន១០០០ដុល្លារ តែដោយសារខាង ជនបង្ករគ្មានប្រាក់ ទើបសុំត្រឹម ៣០០ដុល្លារ ។ បន្ទាប់ពីមានការសំរបសំរួល ពីខាងកម្លាំង មានសម្ថកិច្ច ទើបជនរងគ្រោះយល់ព្រម ទទួលសំណងជំងឺចិត្ត ចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕

https://www.youtube.com/watch?v=J3OxLVglEc4&feature=youtu.be

Capture1CaptureCapture2 Capture3 Capture4

មតិយោបល់