ព្រះសីហនុៈ លោកអធិការរងស្រុកព្រៃនប់ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅគីឡូម៉ែត្រលេខ១៨៧-១៨៨ ក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀម ភ័ក្រ្ក ភេទប្រុស អាយុ២៤ឆ្នាំ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាក ស្ទេប ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1B-4668 ទិសដៅពីព្រះសីទហនុទៅភ្នំពេញក្នុងទិសដៅបញ្រ្ចាស់គ្នា លុះមកដល់ចំណុចកើតហេតុក៏ត្រូវបានរថយន្តខាងលើបុកពេញទំហឹង បណ្តាលឲ្យដួលបោកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកម៉ូតូមករក្សាទុក រង់ចាំសាច់ញាតិមកទទួល។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់