ព័ត៌មានជាតិ

Update៖ ជនសង្ស័យដែលបាញ់រះ យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី ត្រូវបានស្គាល់អត្តសញ្ញាណហើយ

បន្ទាយមានជ័យ: ភ្នាក់ងារPost News ប្រចាំខេត្តបន្ទាយមានជ័យបានរាយការណ៍មកថា មានករណីឃាតកម្មកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ រេត រាត្រី ភេទប្រុស អាយុ២៦ឆ្នាំ ធ្វើជាកងទ័ពនៅតំបន់តេជោភ្នំឆ័ត បានធ្វើសកម្មភាពយកកាំភ្លើងAK បាញ់រះចូលទៅក្នុងផ្ទះរបស់ ឈ្មោះ មៃគឹម លូន ក្នុងពេលម្ចាស់ផ្ទះបើកទ្វាចេញមកអុជធូបទទួលទេវតាឆ្នាំថ្មី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាវេលាម៉ោង៣និង១៥នាទី ទៀបភ្លឺ ស្ថិតនៅចំណុច ភូមិថ្មី ឃុំថ្មី ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការបាញ់រះនេះបណ្តាឲ្យមនុស្សចំនួន៤នាក់របួសនឹងស្លាប់ ទី១ឈ្មោះ ជូប សាំងលីន ភេទប្រុស អាយុ ៣០ឆ្នាំ កូនម្ចាស់ផ្ទះ បាញ់ត្រូវពោះ១គ្រាប់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង,ទី២ឈ្មោះ ម៉ែ សុវណ្ណរាឌី ភេទស្រី អាយុ៣២ឆ្នាំ បាញ់ត្រូវត្រគាកជូនទៅមណ្ឌលសុខភាពស្រុកម៉ាឡៃបានស្លាប់បាត់បង់ជីវិត,ទី៣ឈ្មោះ សុខ ខាត់ណា ភេទស្រី អាយុ៥៥ឆ្នាំ ម្ចាស់ផ្ទះ បាញ់ត្រូវត្រគាកនិងជើងបានបញ្ជូនព្យាបាលនៅប្រទេសថៃហើយក៏បានស្លាប់ និងទី៤មានឈ្មោះ អឹម សំបុន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាកូនប្រសារម្ទាស់ផ្ទះ ត្រូវរបួសធ្ងន់កំពុងព្យាបាលសង្រ្គោះបន្ទាន់នៅ ប្រទេសថៃ។

ប្រភពដដែលបានបន្តថា មូលហេតុដោយសារតែគំនុំស្នេហាជាមួយឈ្មោះ ជូប ចាន់ដា ត្រូវជាកូនស្រីរបស់ម្ចាសផ្ទះ៕

មតិយោបល់