ព័ត៌មានជាតិ

អាសូរណាស់! បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកម៉ូតូវ៉ាជែងទៅបុករថយន្ត បណ្តាលឲ្យបាត់បង់អាយុជីវិត

ព្រះសីហនុ: នៅវេលាម៉ោង២០និង៤០នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកម៉ូតូវ៉ាជែង ទៅបុករថយន្ត បណ្តាលឲ្យបាត់បង់អាយុជីវិត លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៤-១៩៥ ស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ក្រហម គ្មានផ្លាកលេខ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានវ៉ាជែងមកខាងឆ្វេងដៃ ទៅបុករថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-6610 ទិសដៅបញ្ច្រាសគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​ ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុ ៕

មតិយោបល់