កណ្តាលៈ យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១និង៤០នាទី រសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (GS7-F10) ដែលបណ្តាលឲ្យដាច់ចរន្តនៅតំបន់មួយចំនួនដូចជា៖ (1) ផ្លូវលេខ១៥ ភូមិថ្មី ផ្លូវលេខ១៥១ ភូមិព្រែកសំរោង និងផ្លូវលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ (2) ផ្លូវលេខ២០១ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ហើយខណៈនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូចដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ ផងដែរ៕
មតិយោបល់