ព័ត៌មានជាតិ

រថយន្ត AUDI Q7 ផ្លាកលេខ ភ្នំពេញ 2AG-2022 ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះស្ទើរតែទាំងស្រុង

ភ្នំពេញ: ករណីអគ្គិភ័យ ដែលឆាបឆេះរថយន្តស៊េរីទំនើប បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ១០០៣ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ លឹម រ័ត្នធី ភេទប្រុស មុខរបរ :អាជីករ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដោយសារឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត បណ្តាលឲ្យខូចខាតសម្ភារ:រថយន្តមួយគ្រឿង ពាក់ផ្លាកកលេខ ភ្នំពេញ 2AG-2022 ពណ៌ស ម៉ាក AUDI Q7 ផលិតឆ្នាំ២០១០ នឹងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរឡើយ។

ហេតុការណ៍ខាងលើនេះ មានការជួយអន្តរាគមន៍ រថយន្តការិយាល័យ អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង ៤ម៉ែត្រគូប និងពន្លត់ចប់ នៅវេលាម៉ោង៨និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់