ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ក្នុងចំណោមក្មេងទំនើង២ក្រុមត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងបន្តតាមចាប់អ្នកដែលរត់គេចខ្លួន ក្នុងនោះមានម្នាក់ជាកីឡាករប្រដាល់

កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីហិង្សាដោយចេតនាមួយបានកើតឡើងកាលពីវេលាម៉ោង ៣ និង ២០ នាទីរសៀល ថ្ងៃទី១៤.៤.២០១៧ នៅចំណុច ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្នុងនោះជនរងគ្រោះមាន ៣ នាក់
១ ឈ្មោះ យាន ចាន់សុុវណ្ណរស្មី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងរបួសក្បាលផ្នែកខាងក្រោយ និងដៃខាងស្តាំ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាយ័ន
២ ឈ្មោះ ថោង ចិត្ត្រា ភេទស្រី អាយុ​១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
៣ ឈ្មោះ ម៉ាង ព្រហ្មម៉ាញ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរកីឡាប្រដាល់ រងរបួសស្រាល ។

ជនល្មើសមួយក្រុម (ឃាត់ខ្លួនបានម្នាក់)
១.ឈ្មោះ ភី រម្យរាជ ភេទប្រុស អាយុ១៨ ឆ្នាំ ស្នាក់នៅភូមិទួលនោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរជាងជួសជុលទូរសព្ទ (ឃាត់ខ្លួន)
២.ឈ្មោះ សួន សុខលាង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិភូមិធំ មុខរបរនៅផ្ទះ (គេចខ្លួន)
៣.ឈ្មោះ វីត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនៅផ្ទះ (គេចខ្លួន)
៤.ឈ្មោះ ក្តឹប ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរនៅផ្ទះ (គេចខ្លួន)
៥.ឈ្មោះ ហេង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ (គេចខ្លួន) និង បក្សពួកមួយចំនួនទៀត សមត្ថកិច្ចកំពុងខិតខំស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ក្នុងនោះសម្ភារ:ខូចខាតរួមមាន
ម៉ូតូចំនួន ២ គ្រឿង (ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១FT.៥៩១៤ មួយគ្រឿង និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១DD.៨៦០៥ មួយគ្រឿង) ។

វត្ថុតាងដកហូតបានរួមមាន
១.ដាវកែច្នៃចំនួន ១ ដើម ប្រវែង០,៦២ម៉ែត្រ ដងរុំកៅស៊ូពោះវៀនកង់ឡាន ពណ៌ខ្មៅ
២.ដុំថ្មបេតុងចំនួន ២ ដុំ ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ព្រមទាំងមិត្តភក្តិបាននាំគ្នាជិះម៉ូតូដើរលេងបុណ្យចូលឆ្នាំពីផ្ទះ នៅចំណុចព្រែកឯងមកកៀនស្វាយ លុះជិះមកដល់ចំណុចកើតហេតុ បានជួបជាមួយក្រុមជនល្មើសកំពុងអង្គុយផឹកសុី និងរាំលេង ដោយកន្លងមកក្រុមទាំងពីរធ្លាប់មានទំនាស់ជាមួយគ្នា ក៍បានប៉ះពាក្យសំដីជាមួយគ្នាទៀត ខណ:នោះក្រុមជនល្មើសបាននាំគ្នាទៅវាយលើក្រុមជនរងគ្រោះ និងម៉ូតូបណ្តាលឲ្យរងរបួស និងខូចខាតម៉ូតូចំនួន ២ គ្រឿង ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនល្មើសបានម្នាក់យកមកប៉ុស្តិ៍ដើម្បីសួរនាំនិងបញ្ជូនមកអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់