ក្រុមបាល់ទាត់ Torino បានបង្ហាញនូវចំណាប់អារម្មណ៍ ចង់ខ្ចី Joe Hart ពីក្រុម Manchester City នៅរដូវកាលក្រោយទៀត។
បន្ទាប់ពីខ្ចី Joe Hart មកចូលរួមជាមួយក្លឹប Torino កាលពីដើមរដូវកាលកន្លងមក Torino មានបំណងចង់បាន Joe Hart ឲ្យនៅជាមួយពួកគេបន្តទៀត។ការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកុងត្រានៃការខ្ចីជើងរបស់ Torino ជិតផុតនៅរយៈពេលដ៏ខ្លីខាងមុខនេះ។
Joe Hart កំពុងមានការអល់អែក ក្នុងការវិលទៅកាន់ Manchester City វិញ ព្រោះលោក Pep Guadiola ហាក់មិនពេញចិត្តនឹងទម្រង់លេងរបស់អ្នកចាំទីជម្រើសជាតិអង់គ្លេសរូបនេះឡើយ។ ក៏ប៉ុន្តែ Joe Hart មិនប្រាកដថាបន្តនៅក្របខ័ណ្ឌអ៊ីតាលី នោះទេ ស្របពេលមានព័ត៌មានពីការចាប់អារម្មណ៍របស់ក្លឹបធំៗមកលើរូបគេ។
យ៉ាងណាវិញ ទាក់ទងនឹងអនាគតរបស់ Joe Hart នៅមិនច្បាស់នៅឡើយទេ ដោយត្រូវរង់ចាំ ការសម្រេចចិត្ត របស់កីឡាកររូបនេះ នៅចប់រដូវកាលខាងមុខនេះ។





មតិយោបល់