តាកែវៈ នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ បើប្រៀបរវាង ឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដែលហៅថា(សួនសត្វភ្នំតាម៉ៅ) ជាមួយនឹងរមណីដ្ឋានទន្លេបាទី គេសង្កេតឃើញថា ឧទ្យានសួនសត្វភ្នំតាម៉ៅនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ មានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តច្រើនជាង ដោយបងប្អូនខ្លះនាំក្រុមគ្រួសារធ្វើដំណើរតាមរយៈរម៉កម៉ូតូកង់បី ខ្លះម៉ូតូ រថយន្ត និងខ្លះទៀតធ្វើដំណើរតាមរម៉កអូសម៉ូតូក៏មាន ដើម្បីមកទស្សនា ទិដ្ឋភាពនៃសត្វផ្សេងៗ ដែលកម្របានឃើញ និងត្រូវបានគេអភិរក្សទុកដល់ក្មេងៗជំនាន់ក្រោយបានឃើញនិងស្គាល់។
ឧទ្យានសួនសត្វភ្នំតាម៉ៅនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ នេះមានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ចំណែកតម្លៃសំបុត្រនៃការចូលកន្សាន្តនោះ មានការឡើងថ្លៃនោះទេ គឺនៅរក្សាតម្លៃ៣០០០រៀលដដែល។ សូមឲ្យដំណើរកម្សាន្តរបស់បងប្អូនទាំងអស់ ប្រកបដោយសុវត្ថិភាពទាំងអស់គ្នា ៕
មតិយោបល់