តាកែវៈ ជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលបងប្អូនជាពលរដ្ឋខ្មែរទាំងអស់ បានឈប់សម្រាកពីការងារខ្លះទៅលេងកម្សាន្តនៅឯស្រុកកំណើត និងខ្លះទៀតនាំក្រុមគ្រួសារ បងប្អូន ដើរលេងកម្សាន្តតាមបណ្តារមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា។
ជាក់ស្តែងបើក្រឡេកមកមើលរមនីយដ្ឋានទេសចរណ៍ទន្លេបាទី ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់តាសិន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ចូលមកលេងកម្សាន្តសម្រាកលម្ហែកាយយ៉ាងច្រើនកុះករផងដែរ ដោយមិនសូវមានសភាពស្ងប់ស្ងាត់នោះទេ។
ប៉ុន្តែគួរបញ្ជាក់ផងដែរថា ក្នុងនោះមានពលរដ្ឋខ្លះរអ៊ូរទាំ ចំពោះតម្លៃគ្រែអង្គុយ ដោយលើកឡើងថាមានតម្លៃថ្លៃចន្លោះពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល លើសពីថ្ងៃធម្មតាដែលមានតម្លៃត្រឹមតែ១ម៉ឺនរៀល។ ចំណែកចរាចរណ៍ចូលក្នុងរមនីយដ្ឋានទន្លេបាទីនេះដែរ ក៏មានមិនការកកស្ទះនោះទេ គឺអាចធ្វើដំណើរបានដោយរលូនជាធម្មតា ៕
មតិយោបល់