ព័ត៌មានជាតិ

ក្រុមក្មេងទំនើង៤នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ

កំពត: នាព្រឹកថ្ងៃទី១៦ឧសភា២០១៦នេះ សមត្ថកិច្ច ស្នងការដ្ឋានខេត្ត បានកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងទំនើងចំនួន៤នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

សមត្ថកិច្ច នគរបាលខេត្ត បានចុះបង្ក្រាបក្រុមក្មេងទំនើង ពេលធ្វើសកម្មភាពប្រើដោយដាវសាមូរ៉ៃ ដេញកាប់គ្នា តាមបណ្តោយមាត់ព្រែកកំពត ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត កាលពីថ្ងៃទី១៥ឧសភា២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងយើងបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៤នាក់ ដែលជាមុខសញ្ញាបង្កអសន្តិសុខ នៅក្នុងក្រុងកំពត និងនៅជាយក្រុង និង ដកហូតដាវសាមូរ៉ៃចំនួន២ដើម ទី១-ឈ្មោះម៉ា ធៀនណាំ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ២-ឈ្មោះហ៊ឹម ភារះ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់កណ្តាល ក្រុងកំពត ៣- ឈ្មោះរ៉ាត សុវណ្ណារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត និង៤-ឈ្មោះសៀន សានិត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំស្រុកទឹកឈូ។

សមត្ថកិច្ចបន្តថា ក្រុមក្មេងទំនើងទាំង៤នាក់នេះ រួមទាំងបក្សពួកខ្លួនមួយចំនួនទៀត ដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមប្រមាញ់ ដោយសារតែក្រុមក្មេងទំនើងនេះធ្លាប់ធ្វើសកម្មភាពប្រើហិង្សាទៅលើជនរងគ្រោះម្នាក់ កាលពីថ្ងៃទី៧ឧសភា២០១៦ កន្លងទៅដោយវាយបំផ្លិចបំផ្លាញម៉ូតូជនរងគ្រោះអស់មួយគ្រឿង ស្ថិតនៅក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពតផងដែរ។

បច្ចុប្បន្ន ក្រុមជនសង្ស័យក្មេងទំនើងទាំង៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នរគបាលខេត្តកំពត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់នាថ្ងៃទី១៦ ឧសភា ២០១៦ នេះ៕

3 2 1

មតិយោបល់