ព័ត៌មានកីឡា

Real, Barca និង Atletico ត្រូវការឈ្នះនៅយប់នេះ!

នៅក្នុងរាត្រីនេះ ក្រុមយក្សទាំង៣នៅអេស្ប៉ាញ Real Madrid, Barcelona និង Atletico Madrid ត្រូវការឈ្នះការប្រកួតរៀងៗខ្លួន ដើម្បីបន្តប្រជែងតំណែងក្រុមកំពូលតារាងទាំងបី។

នៅយប់នេះ ក្រុមស្តេចស Real Madrid នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Sporting Gijon ដែល Real Madrid ត្រូវការឈ្នះការប្រកួតនេះ ព្រោះពួកគេត្រូវការបន្តឈរកំពូលតារាងបន្តទៀត។ ចំណែកក្រុម Barcelona វិញ បើកពហុកីឡារដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុម Real Socieded ហើយពួកគេ នឹងយកឈ្នះការប្រកួតនេះ ដើម្បីប្រជែងជាមួយនឹងក្រុម Real Madrid ដែលកំពុងគ្រប់គ្រងកំពូលតារាង។

Atletico Madrid ក៏ត្រូវការឈ្នះនៅយប់នេះដែរខណ:ពួកគេទទួលស្វាគមន៍ក្រុម Osasuna តែ Atletico Madrid ហាក់មានគម្លាតបន្តិចពីក្រុមកំពូលតារាងដល់ទៅ ១០ពិន្ទុ និងមាន២ពិន្ទុលើក្រុម Seviila ដូច្នេះហើយ Atletico Madrid ត្រូវប្រជែងយកតំណែងក្រុមកំពូលទាំង៣ ដើម្បីធានាកៅអី Champion League ឆ្នាំនេះ។

យ៉ាងណាវិញ Real Madrid, Barcelona និង Atletico Madrid នឹងមិនបណ្តោយឲ្យការប្រកួតរបស់ពួកគេ មិនទទួលផ្លែផ្កានោះឡើយ៕

មតិយោបល់