ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនមុខសញ្ញាប្លន់កក្រើកខេត្តកំពត បាន២នាក់ បក្ខពួកម្នាក់កំពុងរត់គេចខ្លួន

កំពត ​៖ ​ជន​សង្ស័យ​២នាក់​ ជា​មុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ​យ៉ាង​សកម្ម​​ប្រចាំ​ខេត្តកំពត​​ ​ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច​ ​បាន​សហការ​គ្នា​ ​​​ក្របួច​​​ជាប់។
ការ​បង្ក្រាប​​​នេះ ​ធ្វើឡើង​កាលពី​​ថ្ងៃទី​០៤ ខែ​មេសា​ឆ្នាំ ២០១៦​ ​ដោយ​កម្លាំង​​សមត្ថកិច្ច​មូលដ្ឋាន​ បាន​សហការ​គ្នា​ ក្រោម​បញ្ជា​​ផ្ទាល់​​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​ម៉ៅ ​ច័ន្ទ ​មធុ​រិ​ទ្ធ​ ស្នងការ​ខេត្ត ​​បាន​ដឹកនាំ​ផ្ទាល់​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ ជនល្មើស​​បាន​ចំនួន​២​នាក់ ​ក្នុងចំណោម​បក្ខពួក​៣នាក់ ដក​ហូត​​អាវុធ​AK ​ស្វ័យ​បត់​មួយ​ដើម ​មាន​គ្រាប់​៧​គ្រាប់ ។
សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា ​​ជនល្មើស​ដែល​ឃាត់ខ្លួន​​ទាំង២នាក់​ ទី​១. អ៊ុក មឿ​ន​ ភេទ​ប្រុស​អាយុ​៤០​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្នោត​ ឃុំ​ដំបូក​ខ្ពស់ ​និង​​ទី​២. ឈ្មោះ មួង រ៉េត ភេទ​ប្រុស អាយុ​៥៣​ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដងទង់ ​ឃុំ​ដំបូក​ខ្ពស់ ​ស្រុក​អង្គរជ័យ​ដូចគ្នា​។
លោក​បន្តទៀតថា ជនល្មើស​ទាំង២​​នាក់​ សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរ​ដើម្បី​ស្វែង​ជ្រាវ​រក​ព័ត៌មាន​ជុំវិញ​សកម្ម​ភាព​ប្លន់ ​ក្នុងស្រុក​ទាំង​បី​​ នៃ​ខេត្តកំពត ​​មិន​ទាន់​ដឹង​ថា ​ធ្វើសកម្មភាព​ ប៉ុន្មាន​លើក​ ហើយ​កន្លែង​ណាខ្លះ​។ ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ សាកសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគ​របាល​ខេត្ត ។
សូម​បញ្ជាក់​ ​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​នេះ ​ធ្វើ​សកម្មភាព​​ បី​ស្រុក​ ប្រចាំ​​ខេត្តកំពត​ គឺ ស្រុក​អង្គរ​ជ័យ​ ស្រុក​ឈូក ​និង​ ស្រុក​ដងទង់ ​ ដែល​​​មាន​បក្ខពួក​ចំនួន៣នាក់ ​​ជាក់ស្ដែង​​សមត្ថកិច្ច​​ឃាត់ខ្លួន ​បាន​ពីរ​នាក់ ​បក្ខពួក​ជនល្មើស​ម្នាក់​ទៀត​ កំពុង​រត់​​គេចខ្លួន ៕

   
    
    
 

មតិយោបល់